Monday, May 30, 2011
Wednesday, May 25, 2011
Who are the real men?
ពាក្យបុរស គឺជាឈ្មោះនៃភេទរបស់មនុស្ស ដែលមនុស្សយើងមានពីរភេទគឺបុរសហើយនិងស្រ្តីរឺក៏ប្រុស ហើយ និង ស្រី។ ឥលូវនេះខ្ញុំចង់អោយអ្នកទាំងអស់គ្នា ជួយគិតស្វែងយល់ថា តើនរណាជាបុរសពិត?បុរសពិតជាមនុស្សដែលមានបុគ្គលិកលក្ខណដូចខាងក្រោម
- បុរសពិតជាមនុស្សមានកាយសម្បទាមាំមួន
- បុរសពិតជាមនុស្សមានចំនេះដឹងជ្រៅជ្រះ
- បុរសពិតជាមនុស្សមានចរិយាមាយាទល្អ ស្លូតបូត សុភាពរាបសា និងថ្លៃថ្នូរ
- បុរសពិតជាមនុស្សដែលចេះជួយយកអាសាអ្នកដ៏ទៃ
- បុរសពិតជាមនុស្សដែលចេះគោរពខ្លួនឯង និងអ្នកដ៏ទៃ ជាពិសេសគោរពស្រ្តីភេទ
- បុរសពិតជាមនុស្សដែលចេះអោយតំលៃខ្លួនឯង អ្នកដ៏ទៃ ក្រុមគ្រួសារ និងសង្គមជាតិ
- បុរសពិតជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង
- បុរសពិតជាមនុស្សជាមនុស្សដែលមិនចេះប្រើហិង្សាយកមកដោះស្រាយបញ្ហា តែយកប្រាជ្ញាមកដោះស្រាយបញ្ហា
- បុរសពិតជាមនុស្សដែលមានចិត្តទៀងត្រង់ សុចរិតភាព មិនចេះបៀតបៀនអ្នកដ៏ទៃ
- បុរសពិតជាមនុស្សដែលមានចិត្តក្លាហាន មោះមុតអង់អាច
- បុរសពិតជាមនុស្សដែលមានចិត្តព្យាយាម តស៊ូ ពុះពាររាល់ឧបសគ្គ
- បុរសពិតជាមនុស្សមានគុណធម៌ ចេះដឹងគុណអ្នកដ៏ទៃ
- បុរសពិតជាមនុស្ស ដែលមានចិត្តទូលាយ មិនសូវប្រកាន់ច្រើន
- បុរសពិតជាមនុស្ស ម៉ឹងម៉ាត់ ម៉ដ្ឋចត់
- បុរសពិតជាមនុស្សដែលមិនប្រព្រឹត្តិ នូវអំពើអាវាសែ ស្រីញី និងថ្នាំញៀន
- បុរសពិតជាមនុស្សដែលមិនធ្វើអោយឪពុកម្ដាយ ប្រពន្ឋកូន អ្នកដ៏ទៃពិបាកចិត្ត
- បុរសពិតជាមនុស្សជាមនុស្សដែលអ្នកដ៏ទៃគោរពស្រលាញ់ ចូលចិត្ត។
ជំងឺគ្រុនឈាមនៅកម្ពុជា
ជំងឺគ្រុនឈាមគឺជាជំងឺមួយដ៏កាចសាហាវដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅ ប្រទេសកម្ពុជាយើង ហើយជំងឺនេះច្រើនកើតឡើងនៅកំឡុងខែ ឧសភា ដល់ខែតុលា (រដូវវស្សា) ភាគច្រើនជំងឺនេះកើតនៅតាមតំបន់ព្រៃភ្នំហើយជំងឺនេះគឺច្រើនកើតទៅលើក្មេងៗ ដែលលបណ្ដាលអោយក្មេងៗ ជាច្រើនបានស្លាប់ដោយសារ ជំងឺគ្រុនឈាមនេះផងដែរ ហើយមកដល់សព្វថ្ងៃនេះមិនត្រឹមតែ មានក្មេងៗប៉ុណ្ណោះទេ ដែលកើតជំងឺនេះគឺមានមនុស្សចាស់ផងដែរ។ ជំងឺគ្រុនឈាមកើតតាមរយះមូសខ្លា ដែលមូសខ្លាហើយវាមានទីរស់នៅកន្លែងណាដែលមានទឹកដក់ ដូចជា នៅតាម ថ្លុកទឹក សំបកកង់ឡាន រឺកង់ម៉ូតូចាស់ៗដែលមានទឹកដក់ និងនៅក្នុងពាងដែលមិនមានគំរបត្រឹមត្រូវហើយ មិនបានដាក់ថ្នាំដើម្បីសំលាប់ដង្កូវទឹក។ ជំងឺនេះមានរោគសញ្ញាដូចជា អស់កម្លាំង ក្ដៅខ្លួនខ្លាំង ក្អួតចង្អោរ ហើយប្រសិនបើអ្នកជំងឺមាន អាការះធ្ងន់ធ្ងរនោះវាមានរោគសញ្ញាដូចជា មានឈាមចេញតាមជើងធ្មេញ និងច្រមុះ បាត់ជើងធំមានឈាម និង មានស្នាមអុចៗពណ៍ក្រហមនៅលើស្បែក ហើយប្រសិនបើកូនៗរបស់លោកអ្នក រឺក្រុមគ្រួសាររបស់លោកអ្នកមានរោគសញ្ញាដូចខាងលើនេះសូមមេត្តនាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះប្រសិនបើទុកអ្នកជំងឺយូរវានិងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហើយទាំងនេះគឺជាវិធីងាយៗដើម្បីការពារជំងឺមូសខ្លាដែលមានដូចជា៖
- ត្រូវគេងក្នុងមុងជានិច្ច
- រៀបចំសំអាតផ្ទះ នៅជំវិញផ្ទះអោយបានស្អាតជាប្រចាំ
- យកសំបកកង់ឡាន ម៉ូតូចាស់ៗ សំបកកំប៉ុង រឺវត្ថុដែលអាចដក់ទឹកបានយកទៅដុត រឺកប់ចោល
- សំអាតពាងអោយបានញឹកញាប់ និងដាក់ថ្នាំអាបែត
- ត្រូអោយក្មេងពាក់អាវអោយបានល្អដើម្បីជៀសវាងមូសខ្លាខាំ។
សូមបងប្អូនទាំងអស់មេត្តាការពារជំងឺគ្រុនឈាមនេះ ព្រោះរដូវនេះ គឺជារដូវវស្សាដែលជារដូវភ្លៀងធ្លាក់ហើយក៏ជារដូវដែលមានមូសខ្លាផងដែរ។