អ្នកកំពុងទស្សនា

Seriale online subtitrate

Monday, May 30, 2011

 
សូមអភ័យទោស!ទំព័រនេះកំពុងតែ ស្ថាបនា!

Wednesday, May 25, 2011

Who are the real men?

      ពាក្យបុរស គឺជាឈ្មោះនៃភេទរបស់មនុស្ស ដែលមនុស្សយើងមានពីរភេទគឺបុរស​ហើយនិងស្រ្តីរឺក៏ប្រុស​ ហើយ និង​ ស្រី។ ឥលូវនេះខ្ញុំចង់អោយអ្នកទាំងអស់គ្នា ជួយគិតស្វែងយល់ថា តើនរណាជាបុរសពិត?បុរសពិតជាមនុស្សដែលមាន​​បុគ្គលិកលក្ខណដូចខាងក្រោម
  • បុរសពិតជាមនុស្សមានកាយសម្បទាមាំមួន 
  • បុរសពិតជាមនុស្សមានចំនេះដឹងជ្រៅជ្រះ
  • បុរសពិតជាមនុស្សមានចរិយាមាយាទល្អ ស្លូតបូត សុភាពរាបសា​ និងថ្លៃថ្នូរ
  • បុរសពិតជាមនុស្សដែលចេះជួយយកអាសាអ្នកដ៏ទៃ 
  • បុរសពិតជាមនុស្សដែលចេះគោរពខ្លួនឯង និងអ្នកដ៏ទៃ ជាពិសេសគោរពស្រ្តីភេទ
  • បុរសពិតជាមនុស្សដែលចេះអោយតំលៃខ្លួនឯង អ្នកដ៏ទៃ ក្រុមគ្រួសារ និងសង្គមជាតិ
  • បុរសពិតជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង
  • បុរសពិតជាមនុស្សជាមនុស្សដែលមិនចេះប្រើហិង្សាយកមកដោះស្រាយបញ្ហា តែយកប្រាជ្ញាមកដោះស្រាយបញ្ហា
  • បុរសពិតជាមនុស្សដែលមានចិត្តទៀងត្រង់ សុចរិតភាព មិនចេះបៀតបៀនអ្នកដ៏ទៃ
  • បុរសពិតជាមនុស្សដែលមានចិត្តក្លាហាន មោះមុតអង់អាច
  • បុរសពិតជាមនុស្សដែលមានចិត្តព្យាយាម តស៊ូ ពុះពាររាល់ឧបសគ្គ
  •  បុរសពិតជាមនុស្សមានគុណធម៌ ចេះដឹងគុណអ្នកដ៏ទៃ
  • បុរសពិតជាមនុស្ស ដែលមានចិត្តទូលាយ មិនសូវប្រកាន់ច្រើន
  • បុរសពិតជាមនុស្ស ម៉ឹងម៉ាត់ ម៉ដ្ឋចត់​
  • បុរសពិតជាមនុស្សដែលមិនប្រព្រឹត្តិ​ នូវអំពើអាវាសែ ស្រីញី​ និងថ្នាំញៀន
  • បុរសពិតជាមនុស្សដែលមិនធ្វើអោយឪពុកម្ដាយ ប្រពន្ឋកូន អ្នកដ៏ទៃពិបាកចិត្ត
  • បុរសពិតជាមនុស្សជាមនុស្សដែលអ្នកដ៏ទៃគោរពស្រលាញ់ ចូលចិត្ត។

ជំងឺគ្រុនឈាមនៅកម្ពុជា

           ជំងឺគ្រុនឈាមគឺជាជំងឺមួយដ៏កាចសាហាវដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅ ប្រទេសកម្ពុជាយើង ហើយជំងឺនេះច្រើនកើតឡើងនៅកំឡុងខែ ឧសភា ដល់​ខែតុលា (រដូវវស្សា) ភាគច្រើនជំងឺនេះកើតនៅតាមតំបន់ព្រៃភ្នំហើយជំងឺនេះគឺច្រើនកើតទៅលើក្មេងៗ ដែលលបណ្ដាលអោយក្មេងៗ ជាច្រើនបានស្លាប់ដោយសារ ជំងឺគ្រុនឈាមនេះផងដែរ ហើយមកដល់សព្វថ្ងៃនេះមិនត្រឹមតែ មានក្មេងៗប៉ុណ្ណោះទេ ដែលកើតជំងឺនេះគឺមានមនុស្សចាស់ផងដែរ។ ជំងឺគ្រុនឈាមកើតតាមរយះមូសខ្លា ដែលមូសខ្លាហើយវាមានទីរស់នៅកន្លែងណាដែលមានទឹកដក់ ដូចជា នៅតាម ថ្លុកទឹក សំបកកង់ឡាន រឺកង់ម៉ូតូចាស់ៗដែលមានទឹកដក់ និងនៅក្នុងពាងដែលមិនមានគំរបត្រឹមត្រូវហើយ មិនបានដាក់ថ្នាំដើម្បីសំលាប់ដង្កូវទឹក។ ជំងឺនេះមានរោគសញ្ញាដូចជា អស់កម្លាំង ក្ដៅខ្លួនខ្លាំង ក្អួតចង្អោរ ហើយប្រសិនបើអ្នកជំងឺមាន អាការះធ្ងន់ធ្ងរនោះវាមានរោគសញ្ញាដូចជា មានឈាមចេញតាមជើងធ្មេញ និងច្រមុះ បាត់ជើងធំមានឈាម និង មានស្នាមអុចៗពណ៍ក្រហមនៅលើស្បែក ហើយប្រសិនបើកូនៗរបស់លោកអ្នក រឺក្រុមគ្រួសាររបស់លោកអ្នកមានរោគសញ្ញាដូចខាងលើនេះសូមមេត្តនាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះប្រសិនបើទុកអ្នកជំងឺយូរវានិងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហើយទាំងនេះគឺជាវិធីងាយៗដើម្បីការពារជំងឺមូសខ្លាដែលមានដូចជា៖
  1.  ត្រូវគេងក្នុងមុងជានិច្ច 
  2. រៀបចំសំអាតផ្ទះ នៅជំវិញផ្ទះអោយបានស្អាតជាប្រចាំ 
  3.   យកសំបកកង់ឡាន ម៉ូតូចាស់ៗ សំបកកំប៉ុង រឺវត្ថុដែលអាចដក់ទឹកបានយកទៅដុត រឺកប់ចោល 
  4. សំអាតពាងអោយបានញឹកញាប់ និងដាក់ថ្នាំអាបែត
  5. ត្រូអោយក្មេងពាក់អាវអោយបានល្អដើម្បីជៀសវាងមូសខ្លាខាំ។
            សូមបងប្អូនទាំងអស់មេត្តាការពារជំងឺគ្រុនឈាមនេះ ព្រោះរដូវនេះ គឺជារដូវវស្សាដែលជារដូវភ្លៀងធ្លាក់ហើយក៏ជារដូវដែលមានមូសខ្លាផងដែរ។

Monday, May 23, 2011

New

hello this is my new blog
 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Lady Gaga, Salman Khan